ប្រវត្តិវិចិត្រករ ញ៉ឹក ឌឹម

វិចិត្រករ ញ៉ឹក ឌឹម ចាប់​កំណើត​នៅ​ថ្ងៃ​ទី​ ១២ កុម្ភៈ ឆ្នាំ១៩៣៤ នៅ​ក្នុង​ភូមិ រាប ឃុំ​រាប ស្រុក​ពារាំង​ខេត្ត​ព្រៃ​វែង។ ឪពុក​របស់​គាត់​ឈ្មោះ ញ៉ឹក ពិដោរ (Nhek Pidaou) ម្តាយ​របស់​គាត់​ឈ្មោះ ព្រំ ពុល (Prom Pul) ពួក​គា​ត់​ជា​កសិករ​នៅក្នុង​ខេត្ត​ព្រៃវែង។ តាំង​ពី​កុមារ​ភាព កុមារញ៉ឹក ឌឹម មាន​ទេព​កោសល្យ​យ៉ាង​ល្អ​ក្នុង​ការ​គូរ​គំនូរ​។គាត់​បាន​បញ្ចប់​ថ្នាក់​បឋម​សិក្សា​នៅ​ឆ្នាំ ១៩៤៦។ ដោយសារតែ​គាត់​មាន​ទេពកោសល្យ​ក្នុង​ការ​គូរ​គំនូរ ឪពុក​ម្តាយ​របស់​គាត់បាន​បញ្ជូន​គាត់ទៅ​កាន់​សាលា​សិល្បៈ​កម្ពុជា (School of Cambodian Arts) ដែល​សព្វ​ថ្ងៃ​នេះ​គឺ​​ជា ផ្នែក​មួយ​របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។ នៅ​ពេល​នោះ​គាត់​បាន​សិក្សា​អំពីគំនូរ​បុរាណ ហើយ​គាត់​បាន​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ ១៩៥៤ និងចាប់​ផ្តើម​ធ្វើ​ការ​ដំបូង​នៅក្នុង​ស្ថាន​ទូត​អាមេរិក ក្នុង​ទី​ក្រុង​ភ្នំពេ​ញ។ គាត់​បាន​រៀ​ប​កា​រ​ជា​មួយ​អ្នក​ស្រី ម៉ៅ សាម៉េន និង​បាន​បង្កើត​ចំណង​អាពាហ៍ពិពាហ៍​ដោយ​មាន​បុត្រ​ប្រាំ​មួយ​នាក់ គឺ​កូន​ស្រី​៣​នាក់និង​កូន​ប្រុស​៣នាក់។​ នៅ​ក្នុង​ឆ្នាំ១៩៥៧ គាត់​បាន​ធ្វើដំ​ណើរ​ទស្សន​កិច្ច​ទៅ​កាន់ប្រទេស​ហ្វីលីភីន​ចំនួន​៦​ខែ ដើម្បី​គូរ​គំនូរ​និង​បោះ​ពុម្ព​ផ្សាយ​ជាសៀវ​ភៅ​។ ក្រោយមកទៀតគាត់ក៏​បាន​ស្នាក់នៅ​ឯសហរដ្ឋអាមេរិក​ចាប់​ពី​១​​៩៦៣ ដល់ឆ្នាំ​ ១៩៦៧ដែរ ដើម្បី​សិក្សា​អំពី​ការ​បង្កើតគំនូរ​ជីវចល។ គំនូរ​ជីវចល​របស់​គាត់ ដែល​មាន​ឈ្មោះ​ថា​បណ្ឌិត​ទន្សាយ​ (The Wise Rabbit) បាន​​ទ​ទួ​ល​​ជ័​យ​​ជំនះ​​ក្នុ​ង​​ការ​​ប្រ​ល​ងប្រ​​ជែង​​គូរ​​គំនូ​រ​​មួយ​​ដែ​ល​​បាន​​រៀ​ប​​ចំ​ឡើ​ង​​​ដោ​យ Walt​ ​D​i​sney។ ក្រោយ​​ម​ក​​ទៀត​ ​​ព្រះ​​​ម​ហា​ក្ស​ត្រ​​ព្រះ​រាជា​ណា​ច​ក្រ​​ក​ម្ពុជា ព្រះ​​បាទ​នរោ​ត្តម​សី​​ហ​នុ បា​ន​ស្នើ​រ​​ឲ្យ​​គា​ត់​​​គូ​រ​​គំ​នូ​រ​​​ដើ​ម្បី​ដា​ក់​​​ធ្វើ​ជា​​​សៀ​វ​ភៅ​​ចំ​​​រៀ​ង​​​ដែ​ល​ ព្រះអង្គ​បាន​និពន្ធ​។តាម​ធម្ម​តា​គាត់​ចូល​ចិ​ត្ត​គូ​រ​គំនូ​រ ​ចំអក​ឬកំ​ប្លែ​ង​ដែលបោះពុម្ពផ្សាយនៅលើទំព័រ​ទស្សនា​វដ្តី​ជា​ច្រើន។ វិ​ចិ​ត្រ​ក​រ ញ៉ឹក ឌឹម បាន​គូរ​គំនូរ​ជា​ច្រើ​ន ហើយ​គាត់​បានតាំ​ងពិ​ព័​រគំ​នូ​រ​រ​ប​ស់គា​ត់​ដែល​មាន​ដូច​ជាគំ​នូរ​បុ​រាណ​ ​និងគំ​នូ​រព​ណ៌​ទឹ​កជា​ដើ​ម​។ ក្រៅ​ពី​កា​រគូ​រ​គំ​នូ​រ​ វិ​ចិ​ត្រ​ករ​ ញ៉ឹ​ក ឌឹម បា​ន​និ​ព​ន្ធរឿ​ង​ប្រ​លោម​លោ​ក​ ​និង​តែ​ង​ប​ទ​ចំ​រៀ​ង​បាន​មួ​យ​ចំ​នួ​ន​ផ​ងដែ​រ​។​ ​គា​ត់​ត្រូ​វ​បា​ន​គេ​ស្គា​ល់​ថា​ជា​មិ​ត្ត​ដ៏​ជិ​ត​​ស្និ​ទ្ធរ​ប​ស់​ស្តេ​ច​ចំ​​រៀង​ខ្មែ​រ​ ​គឺ​លោ​ក​ ​​ស៊ិន ស៊ីសាមុត។ វិ​ចិ​ត្រ​ក​រ​ ញ៉ឹក ឌឹមទ​ទួ​លម​រ​ណ​ភាព​​នៅ​​ថ្ងៃ​​ទី​១​៦​ ​ខែធ្នូ​ ​ឆ្នាំ១៩៧៨ ​ក្នុង​រ​បប​វា​ល​ពិ​ឃា​ត​របស់​ខ្មែ​រ​ក្រ​ហម​។

គំនូរមួយចំនួនរបស់វិចិត្រករ ញ៉ឹក ឌឹម











ព្រះអាចារ្យ ហែម ចៀវ

លោកគ្រូអាចារ្យ ហែម ចៀវ ជាមហាថេរមួយអង្គ បាន​​ក្រលេក​ឃើញ​ប្រជារាស្ត្រ ទទួលទុក្ខទោសតាមឋានខ្លួន​ជា​មនុស្ស ក្នុង​អនានិគម ហើយក្នុងសម័យនោះ (ឆ្នាំ១៩៣៣ -១៩៤២) គេ​បាន​លើកលោកជាវីរ បុរសមួយដ៏ឆ្នើមក្នុងផ្លូវនយោបាយ រហូត​មក​ដល់​សព្វ​ថ្ងៃ ។ លោក​គ្រូអាចារ្យ ហែម ចៀវ ប្រសូត្រថ្ងៃអង្គារ ឆ្នាំច ព.ស. ២៤៤០ គស ១៨៩៨ នៅភូមិអូរកូនទេញ (កោណ្ឌ័ញ្ញ) សង្កាត់​ដំបូកមានលក្សណ៍ ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ (នៅ​ខាង​ជើង​ជិត​ស្ពាន​ស្ថានីយរថភ្លើងបាត់ដឹង) ។ ឪពុកលោកឈ្មោះ ហែម ធ្វើ​ជា​មេ​ស្រុកដំបូកមានលក្សណ៍៍ ។ ម្តាយលោកឈ្មោះឧបាសិកា ទីវ ខំ​ប្រឹង​​ប្រែង​​ធ្វើ​ស្រែ​ចំការ​ដោយ​

ឥត​ខ្លាចហត់នឿយ ។ គ្រួសារ​នេះ​មាន​បង​ប្អូន៥នាក់គឺ

លន់ នល់

លន់ នល់ (១៣ វិច្ឆិកា ១៩១៣-១៧ វិច្ឆិកា ១៩៨៥) គឺ​ជា​អតីត​ប្រ​ធានា​ធិបតី​នៃ​សាធារណ​រដ្ឋ​ខ្មែរ​ (១៩៧០-១៩៧៥)។ គាត់​កើត​នៅ​ខេត្ត​ព្រៃ​វែង ក្នុង​គ្រួ​សា​រ​កាត់​ចិន​មួយ​ដែល​មាន​ឪពុក​ឈ្មោះ លន់ ហ៊ីន (Lon Hin)។ នេះ​គឺ​ជា​រូប​ថត​មួយ​ចំនួន​របស់ អតីត​ប្រធានាធិបតី​ខ្មែរ លោក លន់ នល់៖


ផ្នូររបស់លោកប្រធានាធិបតីលន់ នល់ នៅកាលីហ្វញ៉ា អាមេរិក

បទគោរពទង់ជាតិខ្មែរតាមសម័យកាល

១. សម័យសង្គមរាស្រ្តនិយម និងសម័យបច្ចុប្បន្ន
បទនគររាជ
.
I. សូមពួកទេព្តា  ​រក្សាមហាក្សត្រយើង អោយបានរុងរឿង
ដោយជ័យមង្គល  សេរីសួស្តី  យើងខ្ញុំព្រះអង្គ
សូមជ្រកក្រោមម្លប់  ព្រះបារមី នៃព្រះនរបតី
វង្សក្សត្រាដែល សាងប្រាសាទថ្ម គ្រប់គ្រងដែនខ្មែរ បុរាណថ្កើងថ្កាន។

II. ប្រាសាទសិលា   កំបាំងកណ្តាលព្រៃ  គួរឲ្យស្រមៃ
នឹកដល់យសសក្តិ   មហានគរ    ជាតិខ្មែរដូចថ្ម
គង់វង្សនៅល្អ         រឹងប៉ឹងជំហរ  យើងសង្ឃឹមពរ
ភ័ព្វព្រេងសំណាងរបស់កម្ពុជា  មហារដ្ឋកើតមាន យូរអង្វែងហើយ។

III. គ្រប់វត្តអារាម  ឮសូរតែស័ព្ទធម៌  សូត្រដោយអំណរ
រំលឹកគុណ ​ ព្រះពុទ្ធសាសនា ចូរយើងជាអ្នក
ជឿជាក់ស្មោះស្ម័គ្រ  តាមវ័យដូនតា  គង់តែទេវតា
នឹងជួយជ្រោមជ្រែង ផ្គត់ផ្គង់ប្រយោជន៍ឲ្យដល់ប្រទេសខ្មែរ ជាមហានគរ៕ 
ព្រះរាជនិពន្ធ សម្តេចព្រះសង្ឃរាជ     ជោតញ្ញាណោ ជួន ណាត

២. សម័យសាធារណរដ្ឋខ្មែរ
(អត់ស្គាល់ចំណងជើង)  


I. យើងជាខ្មែរយើងជាខ្មែររុងរឿង ត្រូវចាប់ដៃគ្នាឡើង  ដេញសត្រូវឈ្លានពានដី
ត្រូវតែភ្ញាក់រឭកសារជាថ្មី ទាំងរាស្រ្តនាយហ្មឺនមន្ត្រី   នាំគ្នារួបរួមសាមគ្គី។

II. សាមគ្គីសាមគ្គីគឺជាកម្លាំង ខ្មែរត្រូវរួមប្រឆាំង    ចេញតតាំងសត្រូវអប្រិយ
ការពារជាតិសាសនានិងទឹកដី កម្លាំងសាមគ្គី  ស្មារតីដើម្បីសាធារណរដ្ឋ។
៣. សម័យកម្ពុជាប្រជាធិបតេយ្យ 
១៧មេសាមហាជោគជ័យ
. .
I.
ឈាមក្រហមច្រាល   ស្រោចស្រព្វពាសវាលកម្ពុជាមាតុភូមិ

    ឈាមកម្មករកសិករដ៏ឧត្តម ឈាមយុទ្ធជនយុទ្ធនារីបដិវត្តន៍។
    II. ឈាមខ្មែរប្រែជាកំលាំងខ្លាំងក្លា  តស៊ូមោះមុត
    ១៧មេសាក្រោមទង់បដិវត្តន៍ ឈាមរំដោះផុតពីយើងខ្ញុំគេ។
    III. ជយោៗ១៧មេសាជោគជ័យមហាអស្ចារ្យមានន័យ
    ផុតលេខលើសសម័យអង្គរ យើងរួបរួមគ្នា
    ក៏សាងកម្ពុជានឹងសង្គមថ្មីបវរ ប្រជាធិប្បតេយសមភាពនិងយុត្តិធម៌
    ការងារជាម្ចាស់ការ ឯករាជ្យរឹងមាំ។
    IV. ប្តេជ្ញាដើរតាមការពារមាតុភូមិ   ទឹកដីឧត្តមបដិវត្តន៍ដ៏រុងរឿង
    ជយោៗជយោកម្ពុជាថ្មី  ប្រជាធិប្បតេយ្យសម្បូរថ្កុំថ្កើង
    ប្តេជ្ញាឈរក្រោយទង់បដិវត្តន៍ លើកឲ្យខ្ពស់ឡើង
    សាងមាតុភូមិយើងឲ្យចំរើនលោតផ្លោះ  មហារុងរឿងមហាអស្ចារ្យ!!!។
៤. សម័យសាធារណរដ្ឋប្រជាមាណិតកម្ពុជា និងសម័យរដ្ឋកម្ពុជា. - .
(អត់ស្គាល់ចំណងជើង)
I. ពលរដ្ឋកម្ពុជា ជាកំលាំងប្តូរផ្តាច់ សច្ចាកំទេចអស់ពួកបច្ចាមិត្ត
តាំងចិត្តសាមគ្គី ទើបមានមហិទ្ធិឫទ្ធិ ស៊ូប្តូរជីវិតបង្ហូរឈាមប្តូរយកជ័យ។

II. កងទ័ពកម្ពុជា ពុះពារក្លាហាន សំរុកឧបសគ្គរាំងមុខ
ឆ្លងកាត់សំរេចបាន ​ កំទេចខ្មាំងចង្រៃពូជសាមាន្យ នាំសិរីថ្កើងថ្កានជូនប្រជាជន។

III. វីរកម្ពុជបុត្រ ​ មោះមុតក្នុងសង្រ្គាម ប្តេជ្ញាសងឈាមនឹងខ្មាំងសត្រូវ
ទង់ជ័យប្រាសាទ ពណ៌ឈាមខ្ពស់សន្ធៅ នាំជាតិទៅសាងសុខក្សេមក្សាន្ត៕


សូមទោសខ្ញុំមិនអាចស្វែងរកបទចំរៀងបាន ដូច្នេះមានតែសាច់ភ្លេងប៉ុណ្ណោះ។


៥. បទគោរពទង់ជាតិរបស់ខ្មែរក្រោម
(អត់ស្គាល់ចំណងជើង)

. - .
I. ដែនដីខ្មែរប្រែថាសុវណ្ណភូមិ    ខ្មែរគ្រប់ភូមិរម្មណីយដ្ឋាន

    រៀងដរាបតមកតាំងពីបុរាណ    ខ្មែរក្រោមគ្រប់ប្រាណរួមរស់សាមគ្គី។

    II. ថ្ងៃមួយមានសត្រ្តូវប្រទូស្តសារាយ    ខ្មែរក្រោមគ្រប់កាយប្តេជ្ញាប្តូរជីវី
    ធ្វើសង្គ្រាមឈាមស្រក់លើប្រថពី    គ្រប់ទិសគ្រប់ទីតស៊ូយកជ័យ។
                ...ភ្លេង...
    III. ខ្មែរក្រោមមានមកតាំងពីបុរាណ    ចិត្តក្លាហានអង់អាចយកជ័យ
    មិនកំសាកខ្លបខ្លាចសាសន៍ដ៏ទៃ    បន្តសា្នដៃសឺនគុយអុកញ៉ា។
   IV. បន្ទំទឹកចិត្តអ្នកជាតិនិយម    មិនសំងំដេកចាំភ័ព្វវាសនា
    ចិត្តមុះមុតព្រោះយើងជាខេមរា    កេរ្តិពីដូនតាទឹកដីខ្មែរក្រោម៕

បាវចនាជាតិខ្មែរតាមសម័យកាល

ប្រទេស​កម្ពុជា​យើង​បាន​ឆ្លង​កាត់​ដំណាក់​កាល​នយោបាយ​ជា​ច្រើន ដោយ​សារ​តែ​ការ​ទទួល​ឥទ្ធិពល​​នយោបាយ​ពីបរទេស ដូច្នេះក្នុង​អំលុង​ប្រមាណ​ជាងកន្លះសតវត្ស​ប្រទេស​កម្ពុជាបាន​ផ្លាស់​ប្តូ​រឈ្មោះ​ជាច្រើនដង ហើយបាវចនាជាតិ​ក៏ត្រូវ​បានផ្លាស់ផ្តូរទៅតាមគោលនយោបាយ​របស់អ្នក​ដឹក​នាំ​នីមួយៗ។​ ខាងក្រោមនេះ​ជាបាវចនាជាតិខ្មែរ​រាប់ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមរហូត​ដល់​បច្ចុប្បន្ន។
១. សម័យសង្គមរាស្រ្តនិយម ‍(២០ តុលា ១៩៤៨ – ០៩ តុលា ១៩៧០)
"ជាតិ សាសនា ព្រះមហាក្សត្រ"
 ២. សម័យសាធារណរដ្ឋខ្មែរ (០៩ តុលា ១៩៧០ – ១៧ មេសា ១៩៧៥ )
"ជាតិ សាសនា ប្រជាពលរដ្ឋ"
 
៣. សម័យកម្ពុជាប្រជាធិបតេយ្យ (១៧ មេសា ១៩៧៦ – ៧ មករា ១៩៧៩)
"មហាលោតផ្លោះ មហារុងរឿង មហាអស្ចារ្យ"
៤. សម័យសាធារណរដ្ឋប្រជាមាណិតកម្ពុជា
(០៧ មករា ១៩៧៩ – ០១ ឧសភា១៩៨៩)
"ឯករាជ្យ សន្តិភាព សេរីភាព សុភមង្គល"
៥. សម័យរដ្ឋកម្ពុជា (០១ ឧសភា ១៩៨៩ – ២៤ មិថុនា១៩៩២)
"ឯករាជ្យ សន្តិភាព សេរីភាព សុភមង្គល"
៥. សម័យបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា (៣០ មិថុនា ១៩៩៣-បច្ចុប្បន្ន)
"ជាតិ សាសនា ព្រះមហាក្សត្រ"
 

អ្នកស្រី រស់ សេរីសុទ្ធាក្នុងឈុតទាហ៊ានឆ័ត្រយោង

នេះ​ជា​វីដេអូ​តែ​មួយ​គត់​របស់​អ្នក​ស្រី​រស់ សេរី​សុទ្ធា ដែល​សេស​សល់​ដល់​សម័យ​បច្ចុប្បន្ន​។ វីដេ​អូ​នេះ​គឺ​ត្រូវ​​បាន​​ថត​​ក្នុង​​អំឡុង​​ឆ្នាំ​​១៩៧២ គឺ​​ក្នុង​សម័យ​សាធារណ​រដ្ឋខ្មែរ ដែល​ពេល​នោះ​​ប្រជាជន​​ខ្មែរ​​គ្រប់
រូប​គឺត្រូវចូលបំរើជាតិជាចាំ​បាច់​។ សូម​រីករាយទាំងអស់​គ្នា!

អ្នកនិពន្ធខ្មែរអ្នកស្រី ត្រឹង ងា


GIF Viewer

GIF Viewer គឺ​ជា​កម្មវិធី​តូច​មួយ​ដែល​អនុញ្ញាតិ​ឲ្យ​យើង​បើក​ប្រភេទ​រូប​ដែល​មាន​ Extension *.gif ដែល​ជា​ប្រ​ភេទ​រូប​មាន​ចលនា (Animation)។ ចំពោះ​អ្នក​ប្រើ​ប្រាស់​វីន​ដូ XP គឺ​មិនមា​នប​ញ្ហា​ក្នុង​​ការ​បើក​រូ​បថត​ប្រភេទ​នេះ​ឡើយ​ដោយសារ Windows Picture and fax viewer របស់​វីនដូ XPអាច ​បើក​រូប​ប្រភេទ​នេះ​ដោយ​មិន​មាន​បញ្ហា​ ដោយ​ឡែក​ចំពោះ​អ្នកដែល​ប្រើ​ប្រាស់​វីន​ដូ​៧​ គឺ​ប្រាកដ​ជាមាន​​បញ្ហា​ក្នុង​ការ​បើក​ រូប​ភាព​ប្រភេទ​ GIF នេះ​មិន​ខាន​ ព្រោះ​យើង​មិន​អាច​ប្រើ ​Windows Picture Viewer របស់វីន​ដូ៧ដើម្បី​បើក​រូប GIF បាន​​ទេ។ លក្ខណៈ​ពិសេស​របស់​កម្មវិធី​ដ៏​តូច​មួយ​នេះ​គឺវា​មិន​ត្រឹម​តែ​អាច​បើក​រូប​ប្រភេទ​ GIF បាន​នោះ​ទេ គឺ​ថែម​ទាំង
​អា​ច Convert រូបភាព​នោះ​ឲ្យ​ទៅ​ជារូបភាព​ប្រ​ភេទ​ JPG, PNG, TiFF បានផងដែរ។

របៀបប្រើ Skype Account 2 ក្នុងពេលតែមួយ

អ្នក​ទាំង​អស់​គ្នា​ពិត​ជា​ធ្លាប់​ស្គាល់​ហើយ​ Skype កម្មវិធី Chat ដែល​មាន​លទ្ធ​ភាពអា​ច​ឲ្យយើ​ង​ញ៉ែ​ឆ្លង​ទ្វីប​បាន​! (សុំសើចមួយ)។ ក្រៅពី IM Chat កម្មវិធី​នេះ​ក៏​អនុញ្ញាតិ​ឲ្យ​យើង​ធ្វើ​ការ​ហៅ​ចេញ​ជាវី​ដេអូបាន​​ផង​ដែរ (Video Call)។ ប៉ុន្តែ​ជា​ធម្មតា​របស់​កម្មវិ​ធីនេះ​គឺយើង​អាច​ Signin តែ Account មួយក្នុងពេល​តែ​មួយ​ប៉ុណ្ណោះ បើយើងចង់ Signin Account ដ៏ទៃ នោះទាល់តែយើង Sign Out សិន។ ដូច្នេះនៅ​ពេល​នេះ​ខ្ញុំ​និង​បង្ហាញ​វិធី​មួយ​ដែល​អាច​ឲ្យ​យើង​ Sigin ចូល​ទៅ​ក្នុង Skype ដោយ​ប្រើ Account ពីរ​ផ្សេង​គ្នា លើ Skype តែ​មួយ​និង​ក្នុង​ពេល​តែ​មួយ​បាន! តោះ​មើល​ទាំង​អស់​គ្នា!