សឺង ង៉ុក ថាញ់


ជីវប្រវត្តិរបស់លោកបណ្ឌិត សឺង ង៉ុក ថាញ់


       លោក សឺង ង៉ុក ថាញ់ បានកើតនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ ១៩០៨ នៅក្នុងគ្រួសារ​ខ្មែរមួយក្នុង​ខេត្រ​ត្រវិញ​ ស្ថិតនៅក្នុងទឹកកូសាំងស៊ីន ឬកម្ពុជាក្រោមសព្វថ្ងៃ។ លោកសឺង ង៉ុក ថាញ់ គឺជាអ្នកតស៊ូរយ៉ាង​ស្វិត​ស្វាញ​ដើម្បីឯករាជ្យរបស់មាតុភូមិគាត់គឺប្រទេសខ្មែរយើងដែលក្នុង​ជំនាន់នោះ ដែលប្រទេស​យើងស្ថិតនៅ​ក្រោម​ការត្រួតត្រារបស់បារាំងនៅឡើយ។​          បន្ទាប់ពីបានបញ្ចប់ការសិក្សានៅប្រទេសបារាំង គាត់បានត្រលប់មកទីក្នុងភ្នំពេញ​និងបានធ្វើការ​នៅក្នុងបណ្ណាគារពុទ្ធសាសនបណ្ឌិត្យក្នុងមុខងារជាបណ្ណារក្ស។ វិទ្យសា្ថនពុទ្ធសាសនាបណ្ឌិត​នេះ​គឺត្រូវ​បានបង្កើតឡើងដោយបារាំងនិងខ្មែរអ្នកស្នេហាជាតិមួយចំនួនទៀត។          នៅក្នុងឆ្នាំ ១៩៣៦ លោក សឺង ង៉ុក ថាញ់ និងមិត្តពីរនាក់ទៀតគឺលោក ស៊ីម វ៉ា និងលោក​ ប៉ាច ឈឺន បានចាប់ផ្តើមបង្កើតសារពត៌មានខ្មែរដំបូងបង្អស់ដោយដាក់ឈ្មោះថា កាសែត នគរវត្ត។ ​កាសែត​នេះមាន​និន្នាការ​ផ្សព្វផ្សាយចំណេះដឹងពត៌មាន និងជាពិសេសគឺរឿងប្រទេសជាតិនិងការរំដោះខ្លួន​ពី​អាណានិគមនិយមបារាំង។          នៅដើមឆ្នាំ​ ១៩៤២ ការចូលមកដល់នៃកងទ័ពបារាំងនៅក្នុងសង្គ្រាមលោកលើកទីពីរ មកកាន់​ទឹកដីឥណ្ឌូចិន គឺជាឱកាសល្អក្នុងការដាក់សម្ពាធទៅលើបារាំង។ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ១៩៤២ បាតុកម្មប្រាឆាំងបារាំងដើម្បីឲ្យដោះលែងលោកអាចារ្យ ហែម ចៀវ និងលោក នួន ឌួង ត្រូវបានរៀបចំ​ឡើង​ដោយមានការចូលរួមពីសំណាក់ប្រជន និងព្រះសង្ឃស្នេហាជាតិជាច្រើន។ ក្នុងពេលនោះ​ លោក ប៉ាច ឈឺន គឺ​ជាមនុស្សសំខាន់ជាងគេ និងបានដឹកនាំហ្វូងបាតុករដើម្បីប្រឆាំងបារាំង។ ព្រឹត្តិការណ៍នេះ​ ត្រូវ​បានគេ​ហៅក្នុងប្រវត្តិសាស្រ្តថា “សង្គ្រាមឆ័ត្រ” ដែលពេលនោះ ឆ័ត្រគឺជាអាវុធដែលបាតុករ ជាពិសេស​ព្រះសង្ឃបានប្រើប្រាស់ ហើយព្រឹត្តិការណ៍នេះផងដែរ ត្រូវបានគេចាត់ទុកថាជាបាតុកម្មដំបូង ដែលមាន​ទ្រង់ទ្រាយធំ ធ្វើឡើងដើម្បីប្រឆាំងអាណានិគមបារាំង។ ប៉ុន្តែប្រតិបត្តិកាណ៍ប្រឆាំងបារាំងនេះ ពុំបានទទួល​ជោគជ័យនោះទេ ព្រោះខ្មែរពេលនោះមានបទពិសោធន៍តិចតួចពេក។ លោក ប៉ាច ឈឺន ជាមួយ​នឹងមិត្តរួមការងារ​មួយចំនួនទៀត​ត្រូវ​បានបារាំងចាប់ខ្លួន។​ លោក សឺង ង៉ុក ថាញ់ ដែលជាមនុស្សសំខាន់​នៅពីក្រោយបាតុកម្ម​ត្រូវបានភាសខ្លួនទៅខេត្តបាត់ដំបង បន្ទាប់មកទៅកាន់ប្រទេសជប៉ុន។
          នៅថ្ងៃទី៩ ខែមិនា ឆ្នាំ ១៩៤៥ កងទ័ពជប៉ុននៅក្នុងឥណ្ឌូចិន គម្រាមកងទ័ពបារាំង​ដើម្បី​កាន់​កាប់ទឹកដីឥណ្ឌូចិន ហើយបានដាក់គុកមនុស្សមួយចំនួនដូចជា ប៉ូលីស ទាហ៊ាន និងប្រជាជនបារាំងមួយចំនួន​។ សម្តេចសីហនុ ដែលមានជប៉ុននៅពីក្រោយ បានប្រកាស់ឯករាជ្យប្រទេសខ្មែរនៅថ្ងៃទី​១១ ខែមិនា​ ឆ្នាំ​១៩៤៥។ លោកសឺង ង៉ុកថាញ់ បានត្រឡប់មកពីជប៉ុនវិញ ហើយធ្វើការជារដ្ឋមន្រ្តីក្រសួងការបរទេស។ ក្រោយមកទៀតគាត់បានឡើងជានាយករដ្ឋមន្រ្តី។ គាត់បានប្រឹងប្រែងធ្វើការយ៉ាងមុះមត់ក្នុងការការ​ពារឯក​រាជ្យរបស់ខ្មែរនៅពេលនៅ ប៉ុន្តែនៅអំឡុងខែតុលា បារាំងបានត្រឡប់មកគ្រប់គ្រងខ្មែរសារជាថ្មី ហើយ​បានបញ្ឈប់លោកពីនាយករដ្ឋមន្រ្តី ហើយចោទប្រកាន់និងកាត់ទោសលោកថាជាជនក្បត់ជាតិ។          គាត់ពេលនោះត្រូវបានគេចាប់ខ្លួននិងនាំទៅកាន់ទីក្រុង សាយហ្គន (ព្រៃនគរ)  និងបន្ទាប់មកត្រូវ​បញ្ចូនទៅកាន់ប្រទេសបារាំង និងបានឃុំខ្លួននៅក្នុងទីក្រុង Poitiers ។ ៥ ឆ្នាំក្រោយមក នៅឆ្នាំ ១៩៥១ លោកសឺង ង៉ុក ថាញ់ ត្រូវបានអនុញ្ញាតិឲ្យត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ​ ដោយ​មានមនុស្សរ៉ាប់បាន់នាក់ចាំស្វាគមន៍ទទួល។ គាត់បានបដិសេធន៍មិនទទួលយកមុខដំណែងជារដ្ឋមន្រ្តីដែលគណបក្សប្រជាធិត្បតេយ្យបានតែងតាំង ផ្ទុយទៅវិញគាត់បានចាប់​ផ្តើមការងារសារព៌មានជាថ្មី ដែលពេលនោះគាត់បាន​បង្កើតកាសែតមួយឈ្មោះថា “ក្រោក” ដែលមាននិន្នាការទាមទារឯករាជ្យពេញលេញមកឲ្យកម្ពុជា ប៉ុន្តែមួយខែបន្ទាប់មក អាជ្ញាធរបារាំងបានបិទហាងកាសែតនោះចោល។          នៅថ្ងៃទី ៩ ខែមិនា ឆ្នាំ ១៩៥២ លោក សឺង ង៉ុក ថាញ់ បានចាកចេញពីភ្នំពេញ​ ហើយភាសខ្លួន​ចូលក្នុងព្រៃនៅក្នុងខែត្រសៀមរៀបក្នុងគោលបំណងបង្កើតចលនាតស៊ូទាមទារឯករាជ្យ និងបង្កើតរបប​សាធារណមួយសម្រាប់ប្រទេសខ្មែរ ប៉ុន្តែគោលបំណងនេះពុំបានសម្រេចនោះទេ។          ច្រើនឆ្នាំ្កក្រោយមក នៅក្នុងទសវត្សឆ្នាំ ១៩៧០ សម្តេចសីហនុត្រូវបានដកចេញពីដំណែង លោក​សឺង ង៉ុក ថាញ់ ក៏បានត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ ហើយគាត់ត្រូវបានលោកប្រធានាធិបតី លន់ នល់​ តែងតាំងឲ្យធ្វើជាទីប្រឹក្សារបស់ប្រធានាធិបតី ហើយកងទ័ពរបស់គាត់ក៏បានចុះចូលជាមួយរដ្ឋាភិបាលរបស់​សាធារណរដ្ឋ។
          នៅក្នុងឆ្នាំ ១៩៧៣ គាត់បានលាលែងពីចាកចេញពីប្រទេសកម្ពុជាទៅកាន់ទឹកដីកំណើតរបស់​គាត់នៅឯកម្ពុជាក្រោមវិញ។ បន្ទាប់ពីទីក្រុង សាយហ្គន ដួលរលំនៅឆ្នាំ ១៩៧៥ លោក សឺង ង៉ុក ថាញ់​ត្រូវបានអាជ្ញាធររបស់យួនកុម្មុយនីស្តចាប់ខ្លួននិងដាក់ពន្ធនាគារ ហើយគាត់បានទទួលមរភាពនៅក្នុង​ពន្ធនាគារនោះនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៧៧។

ប្រវត្តិវិចិត្រករ ញ៉ឹក ឌឹម

វិចិត្រករ ញ៉ឹក ឌឹម ចាប់​កំណើត​នៅ​ថ្ងៃ​ទី​ ១២ កុម្ភៈ ឆ្នាំ១៩៣៤ នៅ​ក្នុង​ភូមិ រាប ឃុំ​រាប ស្រុក​ពារាំង​ខេត្ត​ព្រៃ​វែង។ ឪពុក​របស់​គាត់​ឈ្មោះ ញ៉ឹក ពិដោរ (Nhek Pidaou) ម្តាយ​របស់​គាត់​ឈ្មោះ ព្រំ ពុល (Prom Pul) ពួក​គា​ត់​ជា​កសិករ​នៅក្នុង​ខេត្ត​ព្រៃវែង។ តាំង​ពី​កុមារ​ភាព កុមារញ៉ឹក ឌឹម មាន​ទេព​កោសល្យ​យ៉ាង​ល្អ​ក្នុង​ការ​គូរ​គំនូរ​។គាត់​បាន​បញ្ចប់​ថ្នាក់​បឋម​សិក្សា​នៅ​ឆ្នាំ ១៩៤៦។ ដោយសារតែ​គាត់​មាន​ទេពកោសល្យ​ក្នុង​ការ​គូរ​គំនូរ ឪពុក​ម្តាយ​របស់​គាត់បាន​បញ្ជូន​គាត់ទៅ​កាន់​សាលា​សិល្បៈ​កម្ពុជា (School of Cambodian Arts) ដែល​សព្វ​ថ្ងៃ​នេះ​គឺ​​ជា ផ្នែក​មួយ​របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។ នៅ​ពេល​នោះ​គាត់​បាន​សិក្សា​អំពីគំនូរ​បុរាណ ហើយ​គាត់​បាន​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ ១៩៥៤ និងចាប់​ផ្តើម​ធ្វើ​ការ​ដំបូង​នៅក្នុង​ស្ថាន​ទូត​អាមេរិក ក្នុង​ទី​ក្រុង​ភ្នំពេ​ញ។ គាត់​បាន​រៀ​ប​កា​រ​ជា​មួយ​អ្នក​ស្រី ម៉ៅ សាម៉េន និង​បាន​បង្កើត​ចំណង​អាពាហ៍ពិពាហ៍​ដោយ​មាន​បុត្រ​ប្រាំ​មួយ​នាក់ គឺ​កូន​ស្រី​៣​នាក់និង​កូន​ប្រុស​៣នាក់។​ នៅ​ក្នុង​ឆ្នាំ១៩៥៧ គាត់​បាន​ធ្វើដំ​ណើរ​ទស្សន​កិច្ច​ទៅ​កាន់ប្រទេស​ហ្វីលីភីន​ចំនួន​៦​ខែ ដើម្បី​គូរ​គំនូរ​និង​បោះ​ពុម្ព​ផ្សាយ​ជាសៀវ​ភៅ​។ ក្រោយមកទៀតគាត់ក៏​បាន​ស្នាក់នៅ​ឯសហរដ្ឋអាមេរិក​ចាប់​ពី​១​​៩៦៣ ដល់ឆ្នាំ​ ១៩៦៧ដែរ ដើម្បី​សិក្សា​អំពី​ការ​បង្កើតគំនូរ​ជីវចល។ គំនូរ​ជីវចល​របស់​គាត់ ដែល​មាន​ឈ្មោះ​ថា​បណ្ឌិត​ទន្សាយ​ (The Wise Rabbit) បាន​​ទ​ទួ​ល​​ជ័​យ​​ជំនះ​​ក្នុ​ង​​ការ​​ប្រ​ល​ងប្រ​​ជែង​​គូរ​​គំនូ​រ​​មួយ​​ដែ​ល​​បាន​​រៀ​ប​​ចំ​ឡើ​ង​​​ដោ​យ Walt​ ​D​i​sney។ ក្រោយ​​ម​ក​​ទៀត​ ​​ព្រះ​​​ម​ហា​ក្ស​ត្រ​​ព្រះ​រាជា​ណា​ច​ក្រ​​ក​ម្ពុជា ព្រះ​​បាទ​នរោ​ត្តម​សី​​ហ​នុ បា​ន​ស្នើ​រ​​ឲ្យ​​គា​ត់​​​គូ​រ​​គំ​នូ​រ​​​ដើ​ម្បី​ដា​ក់​​​ធ្វើ​ជា​​​សៀ​វ​ភៅ​​ចំ​​​រៀ​ង​​​ដែ​ល​ ព្រះអង្គ​បាន​និពន្ធ​។តាម​ធម្ម​តា​គាត់​ចូល​ចិ​ត្ត​គូ​រ​គំនូ​រ ​ចំអក​ឬកំ​ប្លែ​ង​ដែលបោះពុម្ពផ្សាយនៅលើទំព័រ​ទស្សនា​វដ្តី​ជា​ច្រើន។ វិ​ចិ​ត្រ​ក​រ ញ៉ឹក ឌឹម បាន​គូរ​គំនូរ​ជា​ច្រើ​ន ហើយ​គាត់​បានតាំ​ងពិ​ព័​រគំ​នូ​រ​រ​ប​ស់គា​ត់​ដែល​មាន​ដូច​ជាគំ​នូរ​បុ​រាណ​ ​និងគំ​នូ​រព​ណ៌​ទឹ​កជា​ដើ​ម​។ ក្រៅ​ពី​កា​រគូ​រ​គំ​នូ​រ​ វិ​ចិ​ត្រ​ករ​ ញ៉ឹ​ក ឌឹម បា​ន​និ​ព​ន្ធរឿ​ង​ប្រ​លោម​លោ​ក​ ​និង​តែ​ង​ប​ទ​ចំ​រៀ​ង​បាន​មួ​យ​ចំ​នួ​ន​ផ​ងដែ​រ​។​ ​គា​ត់​ត្រូ​វ​បា​ន​គេ​ស្គា​ល់​ថា​ជា​មិ​ត្ត​ដ៏​ជិ​ត​​ស្និ​ទ្ធរ​ប​ស់​ស្តេ​ច​ចំ​​រៀង​ខ្មែ​រ​ ​គឺ​លោ​ក​ ​​ស៊ិន ស៊ីសាមុត។ វិ​ចិ​ត្រ​ក​រ​ ញ៉ឹក ឌឹមទ​ទួ​លម​រ​ណ​ភាព​​នៅ​​ថ្ងៃ​​ទី​១​៦​ ​ខែធ្នូ​ ​ឆ្នាំ១៩៧៨ ​ក្នុង​រ​បប​វា​ល​ពិ​ឃា​ត​របស់​ខ្មែ​រ​ក្រ​ហម​។

គំនូរមួយចំនួនរបស់វិចិត្រករ ញ៉ឹក ឌឹម











ព្រះអាចារ្យ ហែម ចៀវ

លោកគ្រូអាចារ្យ ហែម ចៀវ ជាមហាថេរមួយអង្គ បាន​​ក្រលេក​ឃើញ​ប្រជារាស្ត្រ ទទួលទុក្ខទោសតាមឋានខ្លួន​ជា​មនុស្ស ក្នុង​អនានិគម ហើយក្នុងសម័យនោះ (ឆ្នាំ១៩៣៣ -១៩៤២) គេ​បាន​លើកលោកជាវីរ បុរសមួយដ៏ឆ្នើមក្នុងផ្លូវនយោបាយ រហូត​មក​ដល់​សព្វ​ថ្ងៃ ។ លោក​គ្រូអាចារ្យ ហែម ចៀវ ប្រសូត្រថ្ងៃអង្គារ ឆ្នាំច ព.ស. ២៤៤០ គស ១៨៩៨ នៅភូមិអូរកូនទេញ (កោណ្ឌ័ញ្ញ) សង្កាត់​ដំបូកមានលក្សណ៍ ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ (នៅ​ខាង​ជើង​ជិត​ស្ពាន​ស្ថានីយរថភ្លើងបាត់ដឹង) ។ ឪពុកលោកឈ្មោះ ហែម ធ្វើ​ជា​មេ​ស្រុកដំបូកមានលក្សណ៍៍ ។ ម្តាយលោកឈ្មោះឧបាសិកា ទីវ ខំ​ប្រឹង​​ប្រែង​​ធ្វើ​ស្រែ​ចំការ​ដោយ​

ឥត​ខ្លាចហត់នឿយ ។ គ្រួសារ​នេះ​មាន​បង​ប្អូន៥នាក់គឺ ៖

លន់ នល់

លន់ នល់ (១៣ វិច្ឆិកា ១៩១៣-១៧ វិច្ឆិកា ១៩៨៥) គឺ​ជា​អតីត​ប្រ​ធានា​ធិបតី​នៃ​សាធារណ​រដ្ឋ​ខ្មែរ​ (១៩៧០-១៩៧៥)។ គាត់​កើត​នៅ​ខេត្ត​ព្រៃ​វែង ក្នុង​គ្រួ​សា​រ​កាត់​ចិន​មួយ​ដែល​មាន​ឪពុក​ឈ្មោះ លន់ ហ៊ីន (Lon Hin)។ នេះ​គឺ​ជា​រូប​ថត​មួយ​ចំនួន​របស់ អតីត​ប្រធានាធិបតី​ខ្មែរ លោក លន់ នល់៖


ផ្នូររបស់លោកប្រធានាធិបតីលន់ នល់ នៅកាលីហ្វញ៉ា អាមេរិក

បទគោរពទង់ជាតិខ្មែរតាមសម័យកាល

១. សម័យសង្គមរាស្រ្តនិយម និងសម័យបច្ចុប្បន្ន
បទនគររាជ
.
I. សូមពួកទេព្តា  ​រក្សាមហាក្សត្រយើង អោយបានរុងរឿង
ដោយជ័យមង្គល  សេរីសួស្តី  យើងខ្ញុំព្រះអង្គ
សូមជ្រកក្រោមម្លប់  ព្រះបារមី នៃព្រះនរបតី
វង្សក្សត្រាដែល សាងប្រាសាទថ្ម គ្រប់គ្រងដែនខ្មែរ បុរាណថ្កើងថ្កាន។

II. ប្រាសាទសិលា   កំបាំងកណ្តាលព្រៃ  គួរឲ្យស្រមៃ
នឹកដល់យសសក្តិ   មហានគរ    ជាតិខ្មែរដូចថ្ម
គង់វង្សនៅល្អ         រឹងប៉ឹងជំហរ  យើងសង្ឃឹមពរ
ភ័ព្វព្រេងសំណាងរបស់កម្ពុជា  មហារដ្ឋកើតមាន យូរអង្វែងហើយ។

III. គ្រប់វត្តអារាម  ឮសូរតែស័ព្ទធម៌  សូត្រដោយអំណរ
រំលឹកគុណ ​ ព្រះពុទ្ធសាសនា ចូរយើងជាអ្នក
ជឿជាក់ស្មោះស្ម័គ្រ  តាមវ័យដូនតា  គង់តែទេវតា
នឹងជួយជ្រោមជ្រែង ផ្គត់ផ្គង់ប្រយោជន៍ឲ្យដល់ប្រទេសខ្មែរ ជាមហានគរ៕ 
​ព្រះរាជនិពន្ធ សម្តេចព្រះសង្ឃរាជ     ជោតញ្ញាណោ ជួន ណាត

២. សម័យសាធារណរដ្ឋខ្មែរ
(អត់ស្គាល់ចំណងជើង)  


I. យើងជាខ្មែរយើងជាខ្មែររុងរឿង ត្រូវចាប់ដៃគ្នាឡើង  ដេញសត្រូវឈ្លានពានដី
ត្រូវតែភ្ញាក់រឭកសារជាថ្មី ទាំងរាស្រ្តនាយហ្មឺនមន្ត្រី   នាំគ្នារួបរួមសាមគ្គី។

II. សាមគ្គីសាមគ្គីគឺជាកម្លាំង ខ្មែរត្រូវរួមប្រឆាំង    ចេញតតាំងសត្រូវអប្រិយ
ការពារជាតិសាសនានិងទឹកដី កម្លាំងសាមគ្គី  ស្មារតីដើម្បីសាធារណរដ្ឋ។
៣. សម័យកម្ពុជាប្រជាធិបតេយ្យ 
១៧មេសាមហាជោគជ័យ
. .
I.
ឈាមក្រហមច្រាល   ស្រោចស្រព្វពាសវាលកម្ពុជាមាតុភូមិ

    ឈាមកម្មករកសិករដ៏ឧត្តម ឈាមយុទ្ធជនយុទ្ធនារីបដិវត្តន៍។
    II. ឈាមខ្មែរប្រែជាកំលាំងខ្លាំងក្លា  តស៊ូមោះមុត
    ១៧មេសាក្រោមទង់បដិវត្តន៍ ឈាមរំដោះផុតពីយើងខ្ញុំគេ។
    III. ជយោៗ១៧មេសាជោគជ័យមហាអស្ចារ្យមានន័យ
    ផុតលេខលើសសម័យអង្គរ យើងរួបរួមគ្នា
    ក៏សាងកម្ពុជានឹងសង្គមថ្មីបវរ ប្រជាធិប្បតេយសមភាពនិងយុត្តិធម៌
    ការងារជាម្ចាស់ការ ឯករាជ្យរឹងមាំ។
    IV. ប្តេជ្ញាដើរតាមការពារមាតុភូមិ   ទឹកដីឧត្តមបដិវត្តន៍ដ៏រុងរឿង
    ជយោៗជយោកម្ពុជាថ្មី  ប្រជាធិប្បតេយ្យសម្បូរថ្កុំថ្កើង
    ប្តេជ្ញាឈរក្រោយទង់បដិវត្តន៍ លើកឲ្យខ្ពស់ឡើង
    សាងមាតុភូមិយើងឲ្យចំរើនលោតផ្លោះ  មហារុងរឿងមហាអស្ចារ្យ!!!។
៤. សម័យសាធារណរដ្ឋប្រជាមាណិតកម្ពុជា និងសម័យរដ្ឋកម្ពុជា. - .
(អត់ស្គាល់ចំណងជើង)
I. ពលរដ្ឋកម្ពុជា ជាកំលាំងប្តូរផ្តាច់ សច្ចាកំទេចអស់ពួកបច្ចាមិត្ត
តាំងចិត្តសាមគ្គី ទើបមានមហិទ្ធិឫទ្ធិ ស៊ូប្តូរជីវិតបង្ហូរឈាមប្តូរយកជ័យ។

II. កងទ័ពកម្ពុជា ពុះពារក្លាហាន សំរុកឧបសគ្គរាំងមុខ
ឆ្លងកាត់សំរេចបាន ​ កំទេចខ្មាំងចង្រៃពូជសាមាន្យ នាំសិរីថ្កើងថ្កានជូនប្រជាជន។

III. វីរកម្ពុជបុត្រ ​ មោះមុតក្នុងសង្រ្គាម ប្តេជ្ញាសងឈាមនឹងខ្មាំងសត្រូវ
ទង់ជ័យប្រាសាទ ពណ៌ឈាមខ្ពស់សន្ធៅ នាំជាតិទៅសាងសុខក្សេមក្សាន្ត៕


សូមទោសខ្ញុំមិនអាចស្វែងរកបទចំរៀងបាន ដូច្នេះមានតែសាច់ភ្លេងប៉ុណ្ណោះ។


៥. បទគោរពទង់ជាតិរបស់ខ្មែរក្រោម
(អត់ស្គាល់ចំណងជើង)

. - .
I. ដែនដីខ្មែរប្រែថាសុវណ្ណភូមិ    ខ្មែរគ្រប់ភូមិរម្មណីយដ្ឋាន

    រៀងដរាបតមកតាំងពីបុរាណ    ខ្មែរក្រោមគ្រប់ប្រាណរួមរស់សាមគ្គី។

    II. ថ្ងៃមួយមានសត្រ្តូវប្រទូស្តសារាយ    ខ្មែរក្រោមគ្រប់កាយប្តេជ្ញាប្តូរជីវី
    ធ្វើសង្គ្រាមឈាមស្រក់លើប្រថពី    គ្រប់ទិសគ្រប់ទីតស៊ូយកជ័យ។
                ...ភ្លេង...
    III. ខ្មែរក្រោមមានមកតាំងពីបុរាណ    ចិត្តក្លាហានអង់អាចយកជ័យ
    មិនកំសាកខ្លបខ្លាចសាសន៍ដ៏ទៃ    បន្តសា្នដៃសឺនគុយអុកញ៉ា។
   IV. បន្ទំទឹកចិត្តអ្នកជាតិនិយម    មិនសំងំដេកចាំភ័ព្វវាសនា
    ចិត្តមុះមុតព្រោះយើងជាខេមរា    កេរ្តិពីដូនតាទឹកដីខ្មែរក្រោម៕