ប្រវត្តិវិចិត្រករ ញ៉ឹក ឌឹម

វិចិត្រករ ញ៉ឹក ឌឹម ចាប់​កំណើត​នៅ​ថ្ងៃ​ទី​ ១២ កុម្ភៈ ឆ្នាំ១៩៣៤ នៅ​ក្នុង​ភូមិ រាប ឃុំ​រាប ស្រុក​ពារាំង​ខេត្ត​ព្រៃ​វែង។ ឪពុក​របស់​គាត់​ឈ្មោះ ញ៉ឹក ពិដោរ (Nhek Pidaou) ម្តាយ​របស់​គាត់​ឈ្មោះ ព្រំ ពុល (Prom Pul) ពួក​គា​ត់​ជា​កសិករ​នៅក្នុង​ខេត្ត​ព្រៃវែង។ តាំង​ពី​កុមារ​ភាព កុមារញ៉ឹក ឌឹម មាន​ទេព​កោសល្យ​យ៉ាង​ល្អ​ក្នុង​ការ​គូរ​គំនូរ​។គាត់​បាន​បញ្ចប់​ថ្នាក់​បឋម​សិក្សា​នៅ​ឆ្នាំ ១៩៤៦។ ដោយសារតែ​គាត់​មាន​ទេពកោសល្យ​ក្នុង​ការ​គូរ​គំនូរ ឪពុក​ម្តាយ​របស់​គាត់បាន​បញ្ជូន​គាត់ទៅ​កាន់​សាលា​សិល្បៈ​កម្ពុជា (School of Cambodian Arts) ដែល​សព្វ​ថ្ងៃ​នេះ​គឺ​​ជា ផ្នែក​មួយ​របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។ នៅ​ពេល​នោះ​គាត់​បាន​សិក្សា​អំពីគំនូរ​បុរាណ ហើយ​គាត់​បាន​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ ១៩៥៤ និងចាប់​ផ្តើម​ធ្វើ​ការ​ដំបូង​នៅក្នុង​ស្ថាន​ទូត​អាមេរិក ក្នុង​ទី​ក្រុង​ភ្នំពេ​ញ។ គាត់​បាន​រៀ​ប​កា​រ​ជា​មួយ​អ្នក​ស្រី ម៉ៅ សាម៉េន និង​បាន​បង្កើត​ចំណង​អាពាហ៍ពិពាហ៍​ដោយ​មាន​បុត្រ​ប្រាំ​មួយ​នាក់ គឺ​កូន​ស្រី​៣​នាក់និង​កូន​ប្រុស​៣នាក់។​ នៅ​ក្នុង​ឆ្នាំ១៩៥៧ គាត់​បាន​ធ្វើដំ​ណើរ​ទស្សន​កិច្ច​ទៅ​កាន់ប្រទេស​ហ្វីលីភីន​ចំនួន​៦​ខែ ដើម្បី​គូរ​គំនូរ​និង​បោះ​ពុម្ព​ផ្សាយ​ជាសៀវ​ភៅ​។ ក្រោយមកទៀតគាត់ក៏​បាន​ស្នាក់នៅ​ឯសហរដ្ឋអាមេរិក​ចាប់​ពី​១​​៩៦៣ ដល់ឆ្នាំ​ ១៩៦៧ដែរ ដើម្បី​សិក្សា​អំពី​ការ​បង្កើតគំនូរ​ជីវចល។ គំនូរ​ជីវចល​របស់​គាត់ ដែល​មាន​ឈ្មោះ​ថា​បណ្ឌិត​ទន្សាយ​ (The Wise Rabbit) បាន​​ទ​ទួ​ល​​ជ័​យ​​ជំនះ​​ក្នុ​ង​​ការ​​ប្រ​ល​ងប្រ​​ជែង​​គូរ​​គំនូ​រ​​មួយ​​ដែ​ល​​បាន​​រៀ​ប​​ចំ​ឡើ​ង​​​ដោ​យ Walt​ ​D​i​sney។ ក្រោយ​​ម​ក​​ទៀត​ ​​ព្រះ​​​ម​ហា​ក្ស​ត្រ​​ព្រះ​រាជា​ណា​ច​ក្រ​​ក​ម្ពុជា ព្រះ​​បាទ​នរោ​ត្តម​សី​​ហ​នុ បា​ន​ស្នើ​រ​​ឲ្យ​​គា​ត់​​​គូ​រ​​គំ​នូ​រ​​​ដើ​ម្បី​ដា​ក់​​​ធ្វើ​ជា​​​សៀ​វ​ភៅ​​ចំ​​​រៀ​ង​​​ដែ​ល​ ព្រះអង្គ​បាន​និពន្ធ​។តាម​ធម្ម​តា​គាត់​ចូល​ចិ​ត្ត​គូ​រ​គំនូ​រ ​ចំអក​ឬកំ​ប្លែ​ង​ដែលបោះពុម្ពផ្សាយនៅលើទំព័រ​ទស្សនា​វដ្តី​ជា​ច្រើន។ វិ​ចិ​ត្រ​ក​រ ញ៉ឹក ឌឹម បាន​គូរ​គំនូរ​ជា​ច្រើ​ន ហើយ​គាត់​បានតាំ​ងពិ​ព័​រគំ​នូ​រ​រ​ប​ស់គា​ត់​ដែល​មាន​ដូច​ជាគំ​នូរ​បុ​រាណ​ ​និងគំ​នូ​រព​ណ៌​ទឹ​កជា​ដើ​ម​។ ក្រៅ​ពី​កា​រគូ​រ​គំ​នូ​រ​ វិ​ចិ​ត្រ​ករ​ ញ៉ឹ​ក ឌឹម បា​ន​និ​ព​ន្ធរឿ​ង​ប្រ​លោម​លោ​ក​ ​និង​តែ​ង​ប​ទ​ចំ​រៀ​ង​បាន​មួ​យ​ចំ​នួ​ន​ផ​ងដែ​រ​។​ ​គា​ត់​ត្រូ​វ​បា​ន​គេ​ស្គា​ល់​ថា​ជា​មិ​ត្ត​ដ៏​ជិ​ត​​ស្និ​ទ្ធរ​ប​ស់​ស្តេ​ច​ចំ​​រៀង​ខ្មែ​រ​ ​គឺ​លោ​ក​ ​​ស៊ិន ស៊ីសាមុត។ វិ​ចិ​ត្រ​ក​រ​ ញ៉ឹក ឌឹមទ​ទួ​លម​រ​ណ​ភាព​​នៅ​​ថ្ងៃ​​ទី​១​៦​ ​ខែធ្នូ​ ​ឆ្នាំ១៩៧៨ ​ក្នុង​រ​បប​វា​ល​ពិ​ឃា​ត​របស់​ខ្មែ​រ​ក្រ​ហម​។

គំនូរមួយចំនួនរបស់វិចិត្រករ ញ៉ឹក ឌឹម