បទគោរពទង់ជាតិខ្មែរតាមសម័យកាល

១. សម័យសង្គមរាស្រ្តនិយម និងសម័យបច្ចុប្បន្ន
បទនគររាជ
.
I. សូមពួកទេព្តា  ​រក្សាមហាក្សត្រយើង អោយបានរុងរឿង
ដោយជ័យមង្គល  សេរីសួស្តី  យើងខ្ញុំព្រះអង្គ
សូមជ្រកក្រោមម្លប់  ព្រះបារមី នៃព្រះនរបតី
វង្សក្សត្រាដែល សាងប្រាសាទថ្ម គ្រប់គ្រងដែនខ្មែរ បុរាណថ្កើងថ្កាន។

II. ប្រាសាទសិលា   កំបាំងកណ្តាលព្រៃ  គួរឲ្យស្រមៃ
នឹកដល់យសសក្តិ   មហានគរ    ជាតិខ្មែរដូចថ្ម
គង់វង្សនៅល្អ         រឹងប៉ឹងជំហរ  យើងសង្ឃឹមពរ
ភ័ព្វព្រេងសំណាងរបស់កម្ពុជា  មហារដ្ឋកើតមាន យូរអង្វែងហើយ។

III. គ្រប់វត្តអារាម  ឮសូរតែស័ព្ទធម៌  សូត្រដោយអំណរ
រំលឹកគុណ ​ ព្រះពុទ្ធសាសនា ចូរយើងជាអ្នក
ជឿជាក់ស្មោះស្ម័គ្រ  តាមវ័យដូនតា  គង់តែទេវតា
នឹងជួយជ្រោមជ្រែង ផ្គត់ផ្គង់ប្រយោជន៍ឲ្យដល់ប្រទេសខ្មែរ ជាមហានគរ៕ 
ព្រះរាជនិពន្ធ សម្តេចព្រះសង្ឃរាជ     ជោតញ្ញាណោ ជួន ណាត

២. សម័យសាធារណរដ្ឋខ្មែរ
(អត់ស្គាល់ចំណងជើង)  


I. យើងជាខ្មែរយើងជាខ្មែររុងរឿង ត្រូវចាប់ដៃគ្នាឡើង  ដេញសត្រូវឈ្លានពានដី
ត្រូវតែភ្ញាក់រឭកសារជាថ្មី ទាំងរាស្រ្តនាយហ្មឺនមន្ត្រី   នាំគ្នារួបរួមសាមគ្គី។

II. សាមគ្គីសាមគ្គីគឺជាកម្លាំង ខ្មែរត្រូវរួមប្រឆាំង    ចេញតតាំងសត្រូវអប្រិយ
ការពារជាតិសាសនានិងទឹកដី កម្លាំងសាមគ្គី  ស្មារតីដើម្បីសាធារណរដ្ឋ។
៣. សម័យកម្ពុជាប្រជាធិបតេយ្យ 
១៧មេសាមហាជោគជ័យ
. .
I.
ឈាមក្រហមច្រាល   ស្រោចស្រព្វពាសវាលកម្ពុជាមាតុភូមិ

    ឈាមកម្មករកសិករដ៏ឧត្តម ឈាមយុទ្ធជនយុទ្ធនារីបដិវត្តន៍។
    II. ឈាមខ្មែរប្រែជាកំលាំងខ្លាំងក្លា  តស៊ូមោះមុត
    ១៧មេសាក្រោមទង់បដិវត្តន៍ ឈាមរំដោះផុតពីយើងខ្ញុំគេ។
    III. ជយោៗ១៧មេសាជោគជ័យមហាអស្ចារ្យមានន័យ
    ផុតលេខលើសសម័យអង្គរ យើងរួបរួមគ្នា
    ក៏សាងកម្ពុជានឹងសង្គមថ្មីបវរ ប្រជាធិប្បតេយសមភាពនិងយុត្តិធម៌
    ការងារជាម្ចាស់ការ ឯករាជ្យរឹងមាំ។
    IV. ប្តេជ្ញាដើរតាមការពារមាតុភូមិ   ទឹកដីឧត្តមបដិវត្តន៍ដ៏រុងរឿង
    ជយោៗជយោកម្ពុជាថ្មី  ប្រជាធិប្បតេយ្យសម្បូរថ្កុំថ្កើង
    ប្តេជ្ញាឈរក្រោយទង់បដិវត្តន៍ លើកឲ្យខ្ពស់ឡើង
    សាងមាតុភូមិយើងឲ្យចំរើនលោតផ្លោះ  មហារុងរឿងមហាអស្ចារ្យ!!!។
៤. សម័យសាធារណរដ្ឋប្រជាមាណិតកម្ពុជា និងសម័យរដ្ឋកម្ពុជា. - .
(អត់ស្គាល់ចំណងជើង)
I. ពលរដ្ឋកម្ពុជា ជាកំលាំងប្តូរផ្តាច់ សច្ចាកំទេចអស់ពួកបច្ចាមិត្ត
តាំងចិត្តសាមគ្គី ទើបមានមហិទ្ធិឫទ្ធិ ស៊ូប្តូរជីវិតបង្ហូរឈាមប្តូរយកជ័យ។

II. កងទ័ពកម្ពុជា ពុះពារក្លាហាន សំរុកឧបសគ្គរាំងមុខ
ឆ្លងកាត់សំរេចបាន ​ កំទេចខ្មាំងចង្រៃពូជសាមាន្យ នាំសិរីថ្កើងថ្កានជូនប្រជាជន។

III. វីរកម្ពុជបុត្រ ​ មោះមុតក្នុងសង្រ្គាម ប្តេជ្ញាសងឈាមនឹងខ្មាំងសត្រូវ
ទង់ជ័យប្រាសាទ ពណ៌ឈាមខ្ពស់សន្ធៅ នាំជាតិទៅសាងសុខក្សេមក្សាន្ត៕


សូមទោសខ្ញុំមិនអាចស្វែងរកបទចំរៀងបាន ដូច្នេះមានតែសាច់ភ្លេងប៉ុណ្ណោះ។


៥. បទគោរពទង់ជាតិរបស់ខ្មែរក្រោម
(អត់ស្គាល់ចំណងជើង)

. - .
I. ដែនដីខ្មែរប្រែថាសុវណ្ណភូមិ    ខ្មែរគ្រប់ភូមិរម្មណីយដ្ឋាន

    រៀងដរាបតមកតាំងពីបុរាណ    ខ្មែរក្រោមគ្រប់ប្រាណរួមរស់សាមគ្គី។

    II. ថ្ងៃមួយមានសត្រ្តូវប្រទូស្តសារាយ    ខ្មែរក្រោមគ្រប់កាយប្តេជ្ញាប្តូរជីវី
    ធ្វើសង្គ្រាមឈាមស្រក់លើប្រថពី    គ្រប់ទិសគ្រប់ទីតស៊ូយកជ័យ។
                ...ភ្លេង...
    III. ខ្មែរក្រោមមានមកតាំងពីបុរាណ    ចិត្តក្លាហានអង់អាចយកជ័យ
    មិនកំសាកខ្លបខ្លាចសាសន៍ដ៏ទៃ    បន្តសា្នដៃសឺនគុយអុកញ៉ា។
   IV. បន្ទំទឹកចិត្តអ្នកជាតិនិយម    មិនសំងំដេកចាំភ័ព្វវាសនា
    ចិត្តមុះមុតព្រោះយើងជាខេមរា    កេរ្តិពីដូនតាទឹកដីខ្មែរក្រោម៕