បាវចនាជាតិខ្មែរតាមសម័យកាល

ប្រទេស​កម្ពុជា​យើង​បាន​ឆ្លង​កាត់​ដំណាក់​កាល​នយោបាយ​ជា​ច្រើន ដោយ​សារ​តែ​ការ​ទទួល​ឥទ្ធិពល​​នយោបាយ​ពីបរទេស ដូច្នេះក្នុង​អំលុង​ប្រមាណ​ជាងកន្លះសតវត្ស​ប្រទេស​កម្ពុជាបាន​ផ្លាស់​ប្តូ​រឈ្មោះ​ជាច្រើនដង ហើយបាវចនាជាតិ​ក៏ត្រូវ​បានផ្លាស់ផ្តូរទៅតាមគោលនយោបាយ​របស់អ្នក​ដឹក​នាំ​នីមួយៗ។​ ខាងក្រោមនេះ​ជាបាវចនាជាតិខ្មែរ​រាប់ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមរហូត​ដល់​បច្ចុប្បន្ន។
១. សម័យសង្គមរាស្រ្តនិយម ‍(២០ តុលា ១៩៤៨ – ០៩ តុលា ១៩៧០)
"ជាតិ សាសនា ព្រះមហាក្សត្រ"
 ២. សម័យសាធារណរដ្ឋខ្មែរ (០៩ តុលា ១៩៧០ – ១៧ មេសា ១៩៧៥ )
"ជាតិ សាសនា ប្រជាពលរដ្ឋ"
 
៣. សម័យកម្ពុជាប្រជាធិបតេយ្យ (១៧ មេសា ១៩៧៦ – ៧ មករា ១៩៧៩)
"មហាលោតផ្លោះ មហារុងរឿង មហាអស្ចារ្យ"
៤. សម័យសាធារណរដ្ឋប្រជាមាណិតកម្ពុជា
(០៧ មករា ១៩៧៩ – ០១ ឧសភា១៩៨៩)
"ឯករាជ្យ សន្តិភាព សេរីភាព សុភមង្គល"
៥. សម័យរដ្ឋកម្ពុជា (០១ ឧសភា ១៩៨៩ – ២៤ មិថុនា១៩៩២)
"ឯករាជ្យ សន្តិភាព សេរីភាព សុភមង្គល"
៥. សម័យបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា (៣០ មិថុនា ១៩៩៣-បច្ចុប្បន្ន)
"ជាតិ សាសនា ព្រះមហាក្សត្រ"